អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនសង្គ្រោះស្ត្រី ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅកោះរ៉ុង មកកាន់មន្ទីរពេទ្យដោយសុវត្ថិភាព
Roth - ០២ ឧសភា ២០២៦
image

(ក្រុងកោះរ៉ុង)៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ និងអូប័រល្បឿនលឿន ដើម្បីជួយសង្គ្រោះស្ត្រី ២នាក់ ជាបន្ទាន់។

ជនរងគ្រោះទាំង ២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូដោយខ្លួនឯង) នៅលើកោះរ៉ុង ហើយត្រូវបានបញ្ជូនមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ និងបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ ដើម្បីព្យាបាលយ៉ាងយកចិត្តទុកដាក់។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះសុខុមាលភាព និងគ្រោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលរស់នៅតាមបណ្តាកោះ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣