សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីន ប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន ២,៤០០,០០០ រៀល ជូនសមាជិកសហជីពចំនួន ២០នាក់
Roth - ០៤ ឧសភា ២០២៦
image

ភ្នំពេញ៖ នៅថ្ងៃច័ន្ទទី០៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា  និង លោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ នៃសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីន ប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២,៤០០,០០០ រៀល ជូនសមាជិកសហជីពចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល  រួមមាន៖

, អ្នករៀបការ ចំនួន ១១នាក់។

, អ្នកសម្រាលកូន ចំនួន ០៦នាក់។

, អ្នកឈឺធ្ងន់ ចំនួន ០៣នាក់។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង លោក ឡាយ សំអូន អនុប្រធាន ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនី ដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣