ខេត្តកណ្តាល៖ នៅថ្ងៃពុធទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ស៊ឹម ឧត្តម្ត ប្រធានសហជីពមូលដ្ឋាននិងក្រុមការងារ នៃសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ។
បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៤០,០០០រៀល ជូនសមាជិកសហជីពចំនួន៦នាក់ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ក្នុងនោះរួមមាន៖
១, អ្នករៀបការ ចំនួន ០២នាក់។
២, អ្នកឈឺធ្ងន់ ចំនួន ០៤នាក់។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង លោក ឡាយ សំអូន អនុប្រធាន ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕




