កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារ តំណាងឱ្យលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងបានចូលរួមរំលែកទុក្ខ ដល់គ្រួសារសពបងប្អូនកម្មករចំនួន ៩នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ដែលគ្រួសារពួកគាត់រស់នៅភូមិក្រឡាញ់ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបានចូលបុណ្យក្នុង១គ្រួសារចំនួន ១០០,០០០រៀល សរុបថវិកា ៩០០,០០០រៀល។
ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ ជូនចំពោះក្រុមគ្រួសារនៃសព និងបានជូនពរដល់បងប្អូនកម្មករដែលកំពុងរងរបួសទាំងអស់ ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់មកជួបជុំក្រុមគ្រួសារ និងបន្តការងារឡើងវិញ៕









