នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឲ្យលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមូលហេតុឪពុករបស់គាត់ បានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ និងបានចូលបុណ្យចំនួន ១០០,០០០រៀល ។

ជាថ្មីម្ដងទៀតក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងដល់គុណព្រះរតនៈត្រ័យសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកឪពុករបស់គាត់ បានទៅកាន់សុគតិភពកុំបីខានឡើយ។