រដ្ឋាភិបាល បើកកិច្ចប្រជុំជាមួយវិស័យឯកជន បង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម សម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម
Roth - ០៨ កក្កដា ២០២៦
image

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកនៃគណៈកម្មការជាតិភស្តុភារកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១  ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។ 

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ន​ តំណាងគ្រឹះស្ថានសមាគមឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមប្រឹក្សាជាតិ និងគណៈកម្មការជាតិភស្តុភារកម្មជាច្រើនទៀតផងដែរ។

 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បី៖

 

១. បង្កើតយន្តការដឹកនាំវិស័យភស្តុភារកម្ម៖ បង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍ វិស័យភស្តុភារកម្មនៅកម្ពុជា

 

២.អភិវឌ្ឍធាតុសំខាន់ៗនៃភស្តុភារកម្ម ៖ គោលបំណងរួមមានការសម្របសម្រួលបែបបទ ទំនិញចេញ-ចូល ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ចូន (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ) លើកកម្ពស់សមត្ថភាពស្ថាប័នផ្ដល់សេវាធានាការផ្តល់សេវាទាន់ពេលវេលា ប្រកបដោយទំនុកចិត្ត និងតម្លៃប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន បានលើកឡើងជាធាតុចូលក្នុងកម្រតិគោល នយោបាយ និងជាការបំពេញបន្ថែមក្នុងន័យជាការចូលរួម និងកិច្ចសហប្រតិបត្តិការពេញលេញរបស់វិស័យឯកជនរួមមាន៖

 

១. ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម

- ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងការវិនិយោគ

- យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

- ការកាត់បន្ថយរបាំងរដ្ឋបាល

 

២. ធាតុចូលលើសូចនាករប្រតិបត្តិការភស្តុភារកម្ម

- ការតភ្ជាប់ទិន្នន័យរវាងរដ្ឋ និងឯកជន

-​ តម្លាភាពនៃតម្លៃសេវាកម្ម

 

៣. ធាតុចូលយុទ្ធសាស្រ្តស្តីពី ការសម្របសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន

- ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងព្រំដែន

- ការគាំទ្រដល់ប្រតិបត្តិករក្នុងស្រុក (SMEs)

- ការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា

 

៤. កិច្ចសហការ និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងនាមវិស័យឯកជន។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣