ឯកឧត្តម សោម អូន ប្រធានកិត្តិយស NACC ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ លោក ហេង ប៊ុនឈុន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
Roth - ០២ តុលា ២០២៦
image

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សោម អូន ប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងថ្នាក់ដឹកនាំ ព្រមទាំងមាន លោក ឈុំ វាសនា តំណាងដ៏ខ្ពង់ខ្ពស់ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងសមាជិកសមាជិកាជាច្រើនរូប ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកកន្ត្រកផ្លែឈើចំនួន ១កន្ត្រក ព្រមទាំងថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនដល់ លោក ហេង ប៊ុនឈុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ NACC ដែលកំពុងមានជំងឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសដ៏ក្តុកក្តួលនោះ ឯកឧត្តម សោម អូន ព្រមទាំងថ្នាក់ដឹកនាំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខដោយក្តីនឹករលឹក និងក្តីបារម្ភយ៉ាងខ្លាំង ជូនចំពោះ លោក ហេង ប៊ុនឈុន និងក្រុមគ្រួសារ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានកិត្តិយស និងគណៈប្រតិភូ ក៏បានជូនពរឲ្យ លោក ហេង ប៊ុនឈុន ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ។

ការចុះសួរសុខទុក្ខ ជាមួយការផ្ដល់ជូននូវផ្លែឈើ និងថវិកាឧបត្ថម្ភនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់ និងការចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមជាគ្រួសារតែមួយក្រោមម្លប់នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣