សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី​ ជារចនាសម្ព័ន្ធដ៏សំខាន់មួយដែលមានតួនាទីរៀបចំការងារ និងធានាអនុវត្តសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
Roth - ១៤ វិច្ឆិកា ២០២៦
image

សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺជារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដែលមានតួនាទីរៀបចំការងារ និងធានាអនុវត្តសេចក្តីសម្រេច របស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយបើកសម័យប្រជុំពេញអង្គលើកទី៤៨ នៃសន្និសីទ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅសណ្ឋាគារសុខា។​ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា សន្និសីទនេះមានភារកិច្ចត្រួតពិនិត្យ និងរៀបចំសំណើសំខាន់​ៗ សម្រាប់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពិចារណា ហើយលទ្ធផលនៃកិច្ចប្រជុំសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនេះនឹងត្រូវយកទៅដាក់នៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក និងថ្ងៃខានស្អែក។

ឯកឧត្កមលើកឡើងថា របៀបវារៈនៅក្នុងកិច្ចប្រជុំនៅព្រឹកនេះគឺ ទី១.ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីការងាររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីដែលរដ្ឋមន្ត្រីនឹងពិភាក្សាអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិ ការនៅក្នុងវិស័យភាសា ការអប់រំ វប្បធម៌ អភិបាលកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។​ទី២. គឺការរៀបចំឯកសារ និងសេចក្តីសម្រេចសម្រាប់កិច្ចប្រជុំកំពូល ជាពិសេសគឺការពិភាក្សាទៅលើទិសដៅ និងកិច្ចការប្តេជ្ញាចិត្តរួមដែលនឹងឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។

ឯកឧត្ត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនហើយថា នៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះ គឺនឹងត្រូវអនុម័តនូវឯកសារចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។​ទី១.គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយនៅក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសហវិជ្ជមាន និងកិច្ចសហការ ផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។​ទី២ គឺសេចក្តីសម្រេចស្តីពីស្ថានភាព វិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី។ និងទី៣ គឺសេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃប្បធម៌។

ឯកឧត្តមបានបើកកិច្ចប្រជុំនឹងពិភាក្សា៖ ការពិនិត្យសំណើ សុំចូលជាសមាជិក និងការផ្លាស់ប្តូរឋានៈសមាជិក សន្និសីទថ្នាក់រដ្ឋមន្ត្រី នឹងផ្តល់អនុសាសន៍សម្រាប់ការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូល។ ការពង្រឹងប្រសិទ្ធភាព និងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី OIF ហើយក្នុងបរិបទដែលប្រព័ន្ធពហុភាគីនិយម កំពុងប្រឈមនឹងការផ្លាស់ប្តូរសន្និសីទនេះគឺជាឱកាស សម្រាប់ពិភាក្សា អំពីការធ្វើអង្គការធ្វើឱ្យអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនីនេះគឺមានប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់រដ្ឋសមាជិក។ និងការរៀបចំរបៀបវារៈ និងដំណើរកិច្ចប្រជុំកំពូលលើកទី២០ ហើយនេះមានទាំងការរៀបចំកិច្ចពិភាក្សារបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងការសម្របសម្រួល ដំណើរការសម្រេចចិត្តនានា។ ដូច្នេះសន្និសីទថ្នាក់រដ្ឋមន្ត្រីនេះមិនត្រឹមតែជាកិច្ចប្រជុំត្រៀមលក្ខណៈបច្ចេកទេសនោះទេ ប៉ុន្តែជារយៈកាលដ៏សំខាន់នៃដំណើរការសម្រេចចិត្តរបស់សហគមន៍ហ្វ្រង់កូហ្វូនី។ ប្រសិនបើកិច្ចប្រជុំកំពូលជាវេទិកាសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនោះគឺសន្និសីទរដ្ឋមន្ត្រីនេះ​គឺជារដ្ឋការដ៏សំខាន់សម្រាប់រៀបចំខ្លឹមសារ បង្កើតការឯកភាព និងត្រួសស្ត្រាយផ្លូវឆ្ពោះទៅរកលទ្ធផលជាក់ស្តែង៕ ដោយ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣