ជនមានពិការភាព ចំនួន ៦២៤នាក់ នៅ រាជធានីភ្នំពេញ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល។
Roth - ១៣ វិច្ឆិកា ២០២៣
image

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជន និងក្រុមការងារ បានអញ្ជើញ អមដំណើ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាគណៈអធិបតី​ ក្នុងពិធីបើក ផ្តល់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌព្រែកព្នៅ លោក ចៅសង្កាត់ និងជនមានពិការភាព សរុបចំនួនប្រមាណ ៦៥០ នាក់។

ក្នុងពិធីនេះដែរ​ ឯកឧត្តម​ បានផ្តាំផ្ញើដល់លោកចៅសង្កាត់ លោកអភិបាលខណ្ឌ​ និងមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការកំណត់អត្តសញ្ញាណកម្មជនពិការជូនជនមានពិការ​ ដេីម្បីពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរដ្ឋាភិបាល។

ដើម្បីទទួលបានពត៌មានបន្ថែម  https://t.me/+gUg-mc6vm6VjOWU1

ដោយ៖ នាយកដ្ឋានសុខុមាលភាពជនពិការ

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣