សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រារព្វពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ « សហជីពរួមគ្នាធ្វើអោយសហគ្រាសមួយ ជាសហគមសុខសាន្តមួយ»
Roth - ០២ ឧសភា ២០២៦
image

ភ្នំពេញ៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ប្រារព្វពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ  ក្រោមប្រធានបទ « សហជីពរួមគ្នាធ្វើអោយសហគ្រាសមួយ ជាសហគមសុខសាន្តមួយ» ដោយមានការអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន រួមនិងសមាជិក-សមាជិកាសហជីព ប្រមាណជាង ៣០០នាក់ ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តរបស់កម្មករនិយោជិតនៅទូទាំងពិភពលោកដែលត្រូវបានប្រារព្វឡើងព្រមៗគ្នានៅលើពិភពលោក ។ ដោយឡែកកម្ពុជា និងសហជីព ក៏ត្រូវបានប្រារព្វឡើងជារាងរាល់ឆ្នាំផងដែរ ដើម្បីរំលឹកដល់ស្មារតីនៃចលនាតស៊ូរបស់ពលករ លើពិភពលោកដែលបានទាមទារជោគជ័យ បាននូវសិទ្ឋិ និង ផលប្រយោជន៍ស្មើភាព រវាងស្ត្រី និងបុរស និងទទួលបានភាពយុត្តិធម៌សង្គម ។

លោកប្រធានសហជីព បានឲ្យដឹងទៀតថា ិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សមាជិកា ឆ្នាំនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រារពធ្វើឡើងនូវកម្មវិធី អបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ក្រោមប្រធានបទ (សន្តិភាពគឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត ) នេះគឺជាសខីភាពនៃការប្តេជ្ញាចិត្តខ្ពស់សហជីព យើងទាំងអស់រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកំពស់នូវលក្ខណការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើអោយមានភាពកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈដើម្បីអោយប្រែក្លាយ ពីសហគ្រាសមួយជាសហគមសុខសាន្តមួយ ។ តាងនាមតំណាងអោយថ្នាក់ដឹកនាំសហជីពទាំងអស់ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សូមចូលរួមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករនិយោជិត ជាសមាជិកទាំងអស់ ដែលបានខិតខំយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការធ្វើការប្រកបដោយ គុណភាព ផលិតភាព និងភាពរីកចម្រើន នូវចំណេះជំនាញរៀងៗខ្លួន ធ្វើអោយមានការកើនឡើងនូវ ផលិតផល គួអោយកត់សម្គាល់។ ស្របពេលដែលបងប្អូនកម្មករនិយោជិតបានខិតខំពង្រឹងសមត្ថភាព របស់ខ្លួនក្នុងការចូលរួមធ្វើការងារបានល្អប្រសើរ ដោយមានការកើនឡើងនូវសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។ ប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជា នឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕'

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣