នៅព្រឹកថៃ្ងទី០៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្តេច បានចូលរួមពិធីសំណេះសំណាល និងក្តាប់សភាពការណ៍ទូទៅ ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង








