ក្រសួងបរិស្ថានបំប្លែងពីភាពងាយរងនៃការប្រែប្រួលអាកាសធាតុទៅជាកាលានុវត្តភាពដើម្បីសម្រេចសសរស្តម្ភទី៣ គឺចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន
Roth - ២៧ ឧសភា ២០២៦
image

កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសជាច្រើនទៀត ប៉ុន្តែកម្ពុជាបានបំប្លែងពីការប្រឈមទៅជាឱកាសឈានឆ្ពោះទៅសម្រេចបានសសរស្តម្ភចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅលើឆាកអន្តរជាតិ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍ថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។


 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវការអភិវឌ្ឍប្រកបដោយចីរភាពជាស្នូលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម្ភ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ហើយដើម្បីសម្រេចបាននូវចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC​3.0) ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។
 
ការកំណត់ជាក់លាក់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានរហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដែលនឹងត្រូវចំណាយទុនវិនិយោគបៃតងជាង ៣២ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេលដប់ឆ្នាំ ខាងមុខ គឺជាយន្តការដ៏មានសារសំខាន់ក្នុងការកៀរគរធនធានថវិកាពីបណ្តាប្រទេសអភិវឌ្ឍដែលជាប់កាតព្វកិច្ច។ គិតមកទល់ពេលនេះ ទុនសរុបដែលត្រូវបានប្រកាសផ្តល់ និងកៀរគរក្រោមយន្តការ GCF មានចំនួនលើសពី ៣០ ប៊ីលានដុល្លារអាមេរិក ដូចនេះការរួមគ្នាបង្កើត «ឧបករណ៍ហិរញ្ញវត្ថុច្នៃប្រឌិត» សំដៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយដែល មានភាពស្អាត ភាពបៃតង មានភាពធន់ និងមានចីរភាព គឺជាទិសដៅសំខាន់សម្រាប់សិក្ខាសាលា«សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS)៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣