លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ភ្លើងស្តុបថ្មីចំនួន ២៤ទីតាំង នឹងត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក ផន រឹម បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើចំណុចនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើកិច្ចការនេះឱ្យបានល្អ ឱ្យបានលឿន និងឱ្យមានប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យក្រសួងសាធារណការ បានបន្ថែមថា សម្ករាប់សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើងដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន។




