ខណ្ឌព្រែកព្នៅ ប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង៥សង្កាត់
Roth - ២៧ ឧសភា ២០២៦
image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌព្រែកព្នៅ បានរៀបចំពិធីប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង៥សង្កាត់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ។


ការអនុវត្តរចនាសម្ព័ន្ធថ្មី៖ ការប្រកាសសមាសភាពនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកយន្តការការងារដឹកនាំគ្រប់គ្រងរបស់សមាគមនៅតាមបណ្តាសង្កាត់ទាំង៥ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ពីស្មារតីចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិកន្លងមក។
លោកប្រធានគណៈកម្មាធិការខណ្ឌ បានជំរុញឱ្យសមាសភាពដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការក្តាប់ឱ្យជាប់នូវសុខទុក្ខ ជីវភាពរស់នៅ និងផ្តល់ការគាំទ្រ ជួយឧបត្ថម្ភគាំពារដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣