អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្រ្តីមានផ្ទៃពោះ ៧ខែ ពីកោះរ៉ុងមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុដោយសុវត្ថិភាព
Roth - ២៤ មិថុនា ២០២៦
image

ខេត្តព្រះសីហនុ៖ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្ត្រីម្នាក់ដែលមានផ្ទៃពោះ ៧ខែ បានជួបប្រទះបញ្ហាសុខភាពឈឺពោះចង់សម្រាលកូនជាបន្ទាន់នៅលើកោះរ៉ុង ដែលទាមទារឱ្យមានការជួយសង្គ្រោះជាបន្ទាន់។

ស្ត្រីដែលរងគ្រោះមានឈ្មោះ ឡឹក ស្រួយ អាយុ ២៧ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ចែងបញ្ជូនក្រុមគ្រូពេទ្យ និងក្រុមការងារចុះទៅអន្តរាគមន៍ជួយសង្គ្រោះ ដោយបានប្រើប្រាស់អូប័រល្បឿនលឿនដឹកជញ្ជូនស្ត្រីខាងលើពីកោះរ៉ុង មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព។

ក្រោយពេលមកដល់កំពង់ផែ ក្រុមការងាររបស់អ្នកឧកញ៉ា បានបន្តដឹកជញ្ជូនអ្នកជំងឺតាមរយៈរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ដើម្បីយកទៅសម្រាកព្យាបាល និងសង្គ្រោះបន្តនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

សកម្មភាពមនុស្សធម៌ដ៏រហ័សទាន់ពេលវេលានេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា ទៀ វិចិត្រ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសក្នុងករណីមានអាសន្ននៅតាមតំបន់កោះ ដែលត្រូវការការដឹកជញ្ជូនតាមផ្លូវទឹក៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣