ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណដល់សហជីពទាំង៨ ដែលបានបរិច្ចាគថវិកាឧបត្ថម្ភដល់វីរកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ
Roth - ០១ តុលា ២០២៦
image

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាសម្ព័ន្ធ និងសហភាពសហជីពចំនួន ៨ ដែលបានដឹកនាំដោយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ព្រមទាំងមានការចូលរួមពី គណៈកម្មាការអចិន្ត្រៃយ៍ ក្នុងការនាំយកថវិកាមកប្រគល់ជូនក្រសួង ដើម្បីឧបត្ថម្ភដល់វីរកងទ័ព និងគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារទឹកដីនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

សហភាព និងសហជីពទាំង ៨ ដែលបានចូលរួមបរិច្ចាគថវិការួមមាន៖

 1.សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ឧបត្ថម្ភថវិកា ២ ០០០ ០០០ រៀល

 2.សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ឧបត្ថម្ភថវិកា ១ ០០០ ០០០ រៀល

 3.សហភាពសហជីពជាតិឯករាជ្យកម្ពុជា (CUNIC) ឧបត្ថម្ភថវិកា ៧០០ ០០០ រៀល

 4.សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ឧបត្ថម្ភថវិកា ៦០០ ០០០ រៀល

 5.សហភាពសិទ្ធិកម្មករកម្ពុជា (CCWR) ឧបត្ថម្ភថវិកា ៥០០ ០០០ រៀល

 6.សហភាពសហជីពកម្ពុជាពន្លឺកម្មករ (CCBW) ឧបត្ថម្ភថវិកា ៥០០ ០០០ រៀល

 7.សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ឧបត្ថម្ភថវិកា ៥០០ ០០០ រៀល

 8.សហភាពសហជីពកម្ពុជា-អាស៊ាន (CACU) ឧបត្ថម្ភថវិកា ៥០០ ០០០ រៀល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសប្បុរសធម៌ និងទឹកចិត្តស្រឡាញ់ជាតិរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសភាសម្ព័ន្ធ និងសហភាពទាំង៨ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ ក៏ដូចជាការដឹងគុណដល់កងទ័ពជួរមុខរបស់យើង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣